ប៉ូលិសចាប់ផ្តើមវាយឆ្មក់ប្រឆាំងអំពើរភេវរកម្មនៅភាគអាគ្នេយ៍ប្រទេសបារាំង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប៉ូលិសបារាំងចាប់ផ្តើមប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មនៅថ្ងៃអង្គារដោយធ្វើការវាយឆ្មក់ក្នុងតំបន់ Alpes-Maritimes នៅភាគអាគ្នេយ៍ប្រទេសនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់មន្រ្តីប៉ូលិស។ ប្រតិបត្តិការនេះធ្វើឡើងក្រោយពីប្រទេសបារាំងណែនាំច្បាប់សន្តិសុខជាតិបានរយៈពេល១សប្តាហ៍។ ច្បាប់នេះមានលក្ខណៈតឹងតែងជាងមុន ហើយគេប្រើវាដើម្បីជំនួសអំណាចនៅគ្រាមានអាសន្ន។ ច្បាប់នេះផ្តល់ឲ្យប៉ូលិស និងមន្រ្តីស៊ើបការណ៍សម្ងាត់អនុវត្តក្រោយពីមានការវាយប្រហារពីពួកសកម្មជនជ្រុលនិយមអ៊ីស្លាមនៅទីក្រុងប៉ារីសដែលកើតឡើងកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here