លោក ត្រាំ និងលោក ពូទីន ចាប់ដៃគ្នានៅក្នុងពិធីជួបជុំអាហារពេលល្ងាចនៃកិច្ចប្រជុំកំពូល APEC

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១០​​ ខែ វិច្ឆិកា ឆ្នាំ២០១៧

បើទោះបីជាសេតវិមាននិយាយថានឹងមិនមានកិច្ចប្រជុំផ្លូវការក៏ដោយនៅថ្ងៃសុក្រទី១០ ខែវិច្ឆិកានេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និងប្រធានាធិបតីប្រទេសរុស្សីលោក វ្លាឌឺមៀរ ពូទីន ចាប់ដៃគ្នានៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ លោកត្រាំ និងលោកពូទីន ញញឹមដាក់គ្នាហើយឈរក្បែរគ្នាសម្រាប់ការរូបថតជាក្រុមតាមប្រពៃណី បន្ទាប់មកពួកគេបែងចែកកៅអីអង្គុយនៅផ្នែកផ្សេងៗគ្នានៃតុប្រជុំ។ សេតវិមាននិយាយកាលពីពេលមុននេះថាមិនមានកិច្ចប្រជុំជាផ្លូវការណាមួយមានការគ្រោងទុកនោះទេដោយសារតែមានជម្លោះទៅលើការកំណត់ពេលនៃភាគីទាំងពីរ។ លេខាធិការសារព័ត៌មាននៃសេតវិមានលោក Sarah Sanders ប្រាប់អ្នកយកព័ត៌មានមុនពេលចុះចតនៅទីក្រុងដាណាំងថា “ទាក់ទងនឹងការប្រជុំផ្លូវការណាមួយដែលបានគ្រោងទុកនោះគឺមិនមាននរណាម្នាក់នៅលើប្រតិទិននៃកិច្ចប្រជុំ ហើយយើងមិនរំពឹងទុកថានឹងមានកិច្ចប្រជុំណាមួយកើតឡើងនោះទេ”។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំសំខាន់របស់មេដឹកនាំមកពីបណ្តាប្រទេសនៅ APEC នៅថ្ងៃសៅរ៍នេះធ្វើឡើងនៅក្នុងទីក្រុងដាណាំងប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here