ប្រទេសអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់ថានឹងបន្តចាត់វិធានការណ៍ដើម្បីសន្តិសុខនៅព្រំដែនស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មានប្រសាសន៍នៅថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែលត្រៀមខ្លួនជាស្រេចដើម្បីបន្តឆ្លងកាត់ព្រំដែនស៊ីរី។ លោកប្រាប់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីថាអ៊ីស្រាអែលនឹងបន្តចាត់វិធានការណ៍ដើម្បីទទួលបានសន្តិសុខតាមសេចក្តីត្រូវការរបស់ខ្លួន។ ភ្នាក់ងារសារព័ត៌មាន Routers ដកស្រង់សម្តីលោក Benjamin Netanyahu បានឲ្យដឹងថាលោកកំពុងគ្រប់គ្រងព្រំដែនរបស់លោក ហើយលោកកំពុងការពារប្រទេសរបស់លោក និងបន្តការពារតទៅទៀត។ លោក Benjamin Netanyahu បន្តថាលោកជម្រាបជូនមិត្តភក្តិរបស់លោកជាលើកដំបូងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងមិត្តភក្តិនៅទីក្រុងម៉ូស្គូថាប្រទេសអ៊ីស្រាអែលនឹងធ្វើសកម្មភាពនៅស៊ីរី និងភាគខាងត្បូងប្រទេសស៊ីរីដោយយោងតាមការយល់ឃើញថាវាជាតម្រូវការផ្នែកសន្តិសុខចាំបាច់របស់លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here