ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧
មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់អះអាងថាប្រទេសរុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅព្រំដែនរបស់ខ្លួនគឺជាភស្តុតាងនៃចេតនាអាក្រក់គំរាមកំហែងយ៉ាងពិតប្រាកដពី “បាល់ទិកទៅសមុទ្រខ្មៅ”។ លោក Brian Hook ប្រធាននាយកដ្ឋានផែនការគោលនយោបាយក្រសួងការបរទេស និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និយាយថា “ការគំរាមកំហែងដល់សន្តិសុខរួមរបស់ប្រទេសលោកខាងលិចដោយរុស្ស៊ីគឺច្បាស់ណាស់។ យើងជាមួយភាគីទាំងសងខាងនៃអាត្លង់ទិកត្រូវតែអើពើ។ លោកថ្លែងទៅកាន់វេទិកាអន្តរទ្វីបអាត្លង់ទិកស្តីពីយុទ្ធសាស្ត្រអន្ដរជាតិនៅថ្ងៃព្រហស្បតិ៍។ លោកប្រៀបធៀបកម្រិតនៃការគំរាមកំហែងសហភាពសូវៀតទៅលោកខាងលិចជារុស្ស៊ីសម័យទំនើបដោយអះអាងថា “ដូចពីអតិតកាលការគំរាមកំហែងចេញពីបាល់ទិកទៅសមុទ្រខ្មៅ”។ លោក Hook បង្ហាញអំពីទំនើបកម្មរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងសមយុទ្ធយោធាស្ថិតនៅក្នុងព្រំដែនរបស់ខ្លួនឬជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ លោករៀបរាប់អំពីល្បែងសង្រ្គាម Zapad ២០១៧ នៅក្នុងខែកញ្ញាដែលរុស្ស៊ី និងបេឡារុស្សធ្វើឡើងស្របតាមវិធានការរបស់អង្គការណាតូជូនដំណឹងត្រឹមត្រូវអំពីសម្ព័ន្ធភាពនៃលំហាត់សមយុទ្ធ។ ការធ្វើសមយុទ្ធ Zapad គឺជាការបង្កឱ្យមានភាពរំជើបរំជួលក្នុងប្រទេសណាតូ និងបណ្តាប្រទេសសម្ព័ន្ធមិត្តដែលធ្វើឱ្យមានការភ័យខ្លាចនូវ “ការឈ្លានពាន”។ បន្ទាប់ពីការធ្វើសមយុទ្ធនេះអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក៏ត្រូវដោះស្រាយបញ្ហាក្តៅមួយចំនួនដោយច្រានចោលការអះអាងរបស់កងយោធាអ៊ុយក្រែនថាកងទ័ពរុស្ស៊ីមួយចំនួនគួររក្សាទុកនៅប្រទេសបេឡារុស្ស។ ណាតូធ្វើការហ្វឹកហាត់ជាទៀងទាត់នៅច្រកទ្វាររបស់ប្រទេសរុស្ស៊ីដែលមានទាហានអាមេរិករាប់ពាន់នាក់ចូលរួមយ៉ាងសកម្ម។ ក្នុងការឆ្លើយតបទៅនឹងសមយុទ្ធ Zapad ចូលរួមជាមួយកងកម្លាំងទាហានចំនួន១២,៧០០នាក់ យន្តហោះយោធា៧០គ្រឿង នាវាចំនួន១០រឿង និងយានយន្តចំនួន៦៨០គ្រឿងដោយប្រទេសប៉ូឡូញរៀបចំ “លំហាត់ជាតិ” ដែលសង្កេតឃើញថាមានការចូលរួមដោយសហរដ្ឋអាមេរិកចក្រភពអង់គ្លេស អាល្លឺម៉ង់ លីទុយនា ឡាតវី ស្លូវ៉ាគី អ៊ីតាលី ប៊ុលហ្គារី រូម៉ានី ហ្សកហ្សី និងអ៊ុយក្រែន៕