ក្រុងអង់ការ៉ាហាមឃាត់កម្មវិធីភាពយន្ត ឬព្រឹត្តការណ៍ផ្សេងៗដើម្បីសុវត្ថិភាពសារធារណៈ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

យោងតាមព័ត៌មានពីប្រភពការិយាល័យអភិបាលបញ្ចាក់ឱ្យដឹងថាការតាំងពិព័រណ៍ និងការសំដែងជាសាធារណៈនៅតាមរោងភាពយន្ត ព្រឹត្តិការណ៍វប្បធម៌ផ្សេងៗដែលបង្ហាញទាក់ទងនឹងបញ្ហាស្រលាញ់ភេទដូចគ្នា បុរសស្រលាញ់ភេទដូចគ្នា មនុស្សប្តូរភេទ និងអន្តរប្រសាទត្រូវហាមឃាត់នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី។ សេចក្តីថ្លែងការណ៍របស់អភិបាលក្រុងនៅថ្ងៃអាទិត្យលើកឡើងថាចាប់តាំងពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រឹត្តការណ៍ទាក់ទងនឹងការយល់ដឹងជាសាធារណៈរបស់សហគមន៍ ព្រឹត្តិការណ៍កម្សាន្តណាមួយចំនួនតាមរោងភាពយន្ត តាមបទសំភាសន៍ និងការតាំងពិព័រណ៍ត្រូវហាមឃាត់រហូតដល់មានការជូនដំណឹងបន្ថែមទៀតនៅក្នុងទីក្រុង។ ការធ្វើដូចនេះដើម្បីផ្តល់សន្តិភាព និងសន្តិសុខសុវត្ថិភាពដល់សង្គម។ កាលពីដើមខែនេះ អាជ្ញាធរទួរគីហាមឃាត់មហោស្រពភាពយន្ដ LGBT របស់អាឡឺម៉ង់ដែលគ្រោងនឹងបញ្ចាំងរឿងនៅក្នុងទីក្រុងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ការសម្រេចផ្អាកនេះធ្វើឡើងដោយផ្អែកលើកត្តាសុវត្ថិភាពសាធារណៈ និងទប់ស្កាត់ហានិភ័យនៃអំពើភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here