ការប្រយុទ្ធប្រឆាំងអំពើភេវរកម្មនៅស៊ីរីជិតដល់ទីបញ្ចប់៖ លោក ពូទីន និងលោក អាសាដ ជួបពិភាក្សាអំពីដំណោះស្រាយនយោបាយ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ជួបជាមួយសមភាគីស៊ីរីលោក បាសា អាសាដ នៅក្រុង Sochi ពិភាក្សាអំពីដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី។ មេដឹកនាំរុស្ស៊ីរូបនេះនិយាយថាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសដែលរងគ្រោះដោយវិបត្តិនេះគឺជិតបញ្ចប់ហើយ។ លោក ពូទីន អបអរលទ្ធផលរបស់លោក អាសាដ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុង Sochi។ មេដឹកនាំរុស្ស៊ីពិភាក្សាអំពីដំណោះស្រាយនយោបាយជាមួយលោក អាសាដ ដោយលោកជឿជាក់ថាវាស្ថិតនៅក្រោមការគាំទ្ររបស់អង្គការសហប្រជាជាតិដោយមានស្ថាប័នអន្ដរជាតិនឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការដំណាក់កាលចុងក្រោយរបស់ខ្លួន។ លោកអាសាដនិយាយថាក្រុងដាម៉ាសចាប់អារម្មណ៍ក្នុងការដោះស្រាយវិបត្តិនយោបាយឲ្យរីកចំរើន ហើយស្ថានភាពបច្ចុប្បន្នមានសុទិដ្ឋិនិយមចំពោះការទទួលយក។ លោកបន្ថែមទៀតថាសង្ឃឹមជំនួយរបស់រុស្ស៊ីក្នុងការធានាថាពួកស៊ីរីខ្លួនឯងដឹកនាំដំណើរការនេះដោយមានជំនួយពីខាងក្រៅប៉ុន្តែមិនមែន “ការជ្រៀតជ្រែកទេ”។ យើងស្វាគមន៍អ្នកដែលចាប់អារម្មណ៍លើដំណោះស្រាយនយោបាយនៅក្នុងប្រទេសស៊ីរី យើងត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាគ្នា។ ចាប់តាំងពីឆ្នាំ២០១៥ប្រតិបត្តិការរុស្ស៊ីនៅស៊ីរីក្នុងតំបន់ជាច្រើនត្រូវរំដោះចេញពីក្រុមភេរវករ។ ជនស៊ីរីដែលចាកចេញពីតំបន់ទាំងនេះដោយសារតែការគំរាមកំហែងភេរវកម្មអាចត្រលប់មកផ្ទះវិញ។ លោកពូទីននិយាយថាកិច្ចចរចាធ្វើឡើងម្តងហើយម្តងទៀតនៅក្នុងរដ្ឋធានីកាហ្សាក់ស្ថានផ្តល់វិភាគទានយ៉ាងខ្លាំងដល់ការដោះស្រាយជម្លោះនេះ។ កិច្ចចរចនៅ ​Astana បង្កើតតំបន់គ្មានជម្លោះ និងអនុញ្ញាតផ្តើមការសន្ទនាពិតប្រាកដជាមួយគណបក្សប្រឆាំងជាលើកដំបូង។ យោងតាមលោកប្រធានាធិបតីរុស្ស៊ី “អំពើភេរវកម្មគឺជាបញ្ហាសកល”។ លោកថាជ័យជំនះពេញលេញលើភេរវកម្មគឺនៅឆ្ងាយណាស់​ ហើយការចូលរួមប្រយុទ្ធប្រឆាំងនឹងភេរវករនៅស៊ីរីគឺជាការព្រួយបារម្ភ និងកំពុងឈានដល់ទីបញ្ចប់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here