បំផ្ទុះគ្រាប់បែករថយន្តនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់សម្លាប់មនុស្ស២០នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដាក់បំផ្ទុះគ្រាប់បែករថយន្តមួយនៅក្បែរផ្សារដែលមានមនុស្សច្រើននៅភាគខាងត្បូងទីក្រុង Kirkuk ខាងជើងប្រទេសអ៊ីរ៉ាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ។ ភ្នាក់ងារសារព័ត៌មាន Reuters និយាយថាយ៉ាងហោចណាស់មានមនុស្ស២០នាក់ស្លាប់ និងមនុស្សចំនួន៤០នាក់រងរបួស។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថាការផ្ទុះអំពើហិង្សាកើតឡើងនៅក្នុងផ្សារបន្លែ Tuz Khurmatu ដោយមិនផ្តល់ព័ត៌មានលម្អិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here