លោកពូទីនបញ្ជាឱ្យក្រុមហ៊ុនរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរបន្ទាន់ចំពោះប្រតិបត្តិការសង្គ្រាម

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២២​ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និយាយថាគ្រប់ក្រុមហ៊ុនរុស្ស៊ីធំៗទាំងរដ្ឋ និងឯកជនត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សចំពោះប្រតិបត្តិការពេលមានសង្គ្រាមដោយបន្ថែមថាសមត្ថភាពនេះមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។ យោងតាមសារព័ត៌មានវិមានក្រឹមឡាំងប្រធានាធិបតីរុស្ស៊ីធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធនៅក្នុងសន្និសីទមួយជាមួយមន្រ្តីក្រសួងការពារជាតិជាន់ខ្ពស់ និងអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនការពារជាតិសំខាន់ៗ។ លោកពូទីនថ្លែងថា “ខ្ញុំកត់សម្គាល់ថាសេដ្ឋកិច្ចដែលរីកចំរើនខ្លាំងលើផលិតផល និងវិស័យការពារជាតិគឺវាចាំបាច់បំផុតនៃសន្តិសុខយោធាប្រទេសជាតិ”។ “យុទ្ធសាស្ត្រទាំងអស់ និងសហគ្រាសធំៗទាំងអស់ត្រូវតែត្រៀមលក្ខណៈរួចជាស្រេច”។ លោក និងមន្រ្តីការពារជាតិជាន់ខ្ពស់ពិភាក្សាអំពីបញ្ហារបាយការណ៍ឆ្នាំ២០១៥ និងឆ្នាំ២០១៦ដែលមិនទាន់ដោះស្រាយ។ សន្និសីទនេះផ្តោតលើលទ្ធផលសមយុទ្ធយោធា Zapad ឆ្នាំ២០១៧ដែលធ្វើឡើងដោយកងកម្លាំងយោធារុស្ស៊ី និងបេឡារុសនៅក្នុងខែកញ្ញា។ ប្រទេសរុស្ស៊ីបញ្ជូនកងទ័ពប្រមាណជា៣,០០០នាក់ទៅប្រទេសបេឡារុស្សដែលហ្វឹកហ្វឺននៅទីតាំងចំនួន៦រួមជាមួយទាហាន៧,០០០នាក់ពីប្រទេសផ្សេងទៀត។ ប្រទេសរុស្ស៊ីទទួលយកកងទ័ពប្រទេសបេឡារុសនៅតាមទីតាំងយោធាចំនួន៣របស់ខ្លួន។ យោងតាមតួលេខពីក្រសួងការពារជាតិរុស្ស៊ី និងបេឡារុស្សបានឱ្យដឹងថាទាហានតិចជាង១៣,០០០នាក់ចូលរួមក្នុងសមយុទ្ធនេះរួមមានយន្តហោះចំនួន៧០គ្រឿង និងរថពាសដែកចំនួន៦៨០គ្រឿងរួមមានរថក្រោះ២៥០​  កាំភ្លើងយន្ត២០០ដើម និងនាវាចម្បាំង១០គ្រឿងដាក់ពង្រាយដោយប្រទេសទាំង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here