យន្តហោះបំបាំងកាយ F-22 និង F-35 របស់អាមេរិកនឹងចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំលើឧបទ្វីបកូរ៉េនៅខែក្រោយ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤​ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

យន្តហោះបំបាំងកាយ F-22 Raptor ចំនួន៦គ្រឿង និងF-35A ចំនួន៤គ្រឿងនឹងត្រូវចូលរួមក្នុងសមយុទ្ធប្រចាំតំបន់ឧបទ្វីបកូរ៉េនាខែក្រោយនេះស្របពេលដែលភាពតានតឹងកាន់តែខ្លាំងជុំវិញកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ “យន្តហោះចម្បាំង F-22 ចំនួន៦គ្រឿងដែលកងអាកាសអាមេរិកគ្រោងនឹងចូលរួមគ្នារវាងកូរ៉េខាងត្បូងនិងអាមេរិក។ កងកម្លាំងយោធាកូរ៉េខាងត្បូងប្រាប់សារពត៌មានយ៉ុនហាបថាសមយុទ្ធ Vigilant Ace ពីថ្ងៃទី៤ទៅ៨ខែធ្នូ”។ កាលបរិច្ឆេទនៃសមយុទ្ធត្រូវបញ្ជាក់ដោយរ៉យទ័រផងដែរ។ កាលពីឆ្នាំមុនទាហានអាមេរិកប្រមាណជា១៦,០០០នាក់ចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដែលមានយន្តហោះអាមេរិកប្រមាណជា២០០គ្រឿងរួមមាន F-16 Fighting Falcons, A-10 Thunderbolts II, EA-18G Growlers, F/A-18D Hornets, C-130 Hercules, KC-135 Stratotankers និង E-3B ប្រព័ន្ធតាមដាន និងត្រួតពិនិត្យអាកាស។ នៅឆ្នាំនេះក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ​ អាមេរិកបញ្ជូនយន្តហោះចម្បាំងកំពូលៗទៅដែនអាកាសកូរ៉េ។ ប្រភពយ៉ុនហាបកត់សម្គាល់ថាយន្តហោះប្រយុទ្ធ F-22 នឹងចូលរួមដោយយន្តហោះចម្បាំង F-35A ចំនួន៤គ្រឿងពីមូលដ្ឋានអាកាស Kadena នៅអូគីណាវ៉ាដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង។ រដ្ឋបាលលោក ត្រាំ មានអាទិភាពដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។ ផែនការសហរដ្ឋអាមេរិកផ្តោតលើវិធានការសេដ្ឋកិច្ចដ៏តឹងរឹងប្រឆាំងនឹងកូរ៉េខាងជើង។ ខណៈដែលការទូតរវាងក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោននៅប្រើវោហាសាស្ត្រ និងការគំរាមកំហែងគ្នាទៅវិញទៅមកនៃអាវុធនុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាងជើងធ្វើការតវ៉ាម្តងហើយម្តងទៀតលើការបង្កើនយោធារបស់អាមេរិកនៅក្នុងតំបន់ដោយការភ័យខ្លាចថាក្រុងវ៉ាស៊ីនតោនសេអ៊ូលនិងតូក្យូអាចវាយប្រហារក្រុងព្យុងយ៉ាង។ រដ្ឋឯកោថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសមយុទ្ធយោធាដែលដឹកនាំដោយអាមេរិកនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here