ក្រុមឧទ្ទាម ISIS ដកថយយ៉ាងខ្លាំងខណៈកម្លាំងអ៊ីរ៉ាក់បន្តការវាយលុកចុងក្រោយ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

កងកម្លាំងអ៊ីរ៉ាក់និយាយនៅថ្ងៃសុក្រថាក្រុមអ៊ីស្លាមជ្រុលនិយម ( ISIS) កំពុងដកថយយ៉ាងជ្រៅទៅៗក្នុងតំបន់វាលខ្សាច់ដើម្បីគេចផុតពីការវាយលុក។ ការវាយលុកនេះជាការវាយលុកផ្តាច់របស់កងកម្លាំងអ៊ីរ៉ាក់នេះបើយោងតាមប្រភពរបាយការណ៍ AFP។ កងកម្លាំងអ៊ីរ៉ាក់ដេញក្រុមឧទ្ទាម ISIS ចេញពីទីប្រជុំជនទាំងអស់ដែលពួកគេធ្លាប់កាន់កាប់។ ទោះជាយ៉ាងណានាយករដ្ឋមន្រ្តីលោក Haider al-Abadi មានប្រសាសន៍ថាលោកនឹងមិនទាន់ប្រកាសជ័យជម្នះរហូតទាល់តែកងកម្លាំងសំអាតក្រុមឧទ្ទាមចេញពីវាលខ្សាច់នៅភាគខាងលិចជាប់ព្រំដែនប្រទេសស៊ីរីរួចរាល់។ កងកម្លាំងយោធារំដោះអះអាងថាពួកគេគ្រប់គ្រងភូមិចំនួន៧៧ចាប់តាំងពីការចាប់ផ្តើមវាយលុកនៅព្រឹកថ្ងៃព្រហស្បតិ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here