អាមេរិកអំពាវនាវឱ្យប៉ាគីស្ថានចាប់ខ្លួនលោក Hafiz Saeed មេដឹកនាំអ៊ីស្លាមដែលទើបដោះលែងថ្មីៗ

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

នៅថ្ងៃសុក្រនេះមន្រ្តីម្នាក់របស់សហរដ្ឋអាមេរិកនិយាយថាក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដោះលែងពីការឃុំខ្លួនពីបទ “ការរស់នៅខុសច្បាប់” របស់ជនជាតិប៉ាគីស្ថានអ៊ីស្លាមនិយមម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាមេដឹកនាំការវាយប្រហារបង្ហូរឈាមក្នុងឆ្នាំ២០០៨ នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។ លោក Hafiz Saeed ត្រូវចាប់ខ្លួនចាប់តាំងពីខែមករា ហើយតុលាការប៉ាគីស្ថានបញ្ជាអោយដោះលែងនៅសប្តាហ៍នេះក្នុងវិហារអ៊ីស្លាមមួយនៅភាគខាងកើតក្រុងឡាហ័រ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Heather Nauert និយាយថាអង្គការ Lashkar-e-Taiba ដែលរៀបចំដោយលោក Saeed ទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលរាប់រយនាក់រួមទាំងប្រជាពលរដ្ឋអាមេរិកផងដែរ។ លោក Nauert ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលប៉ាគីស្ថានគួរធ្វើឱ្យប្រាកដថាគាត់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរបស់គាត់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here