យន្តហោះបំផ្ទុះគ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីវាយប្រហារទៅលើគោលដៅរបស់ ISIS នៅក្នុងខេត្ត Deir ez-Zor

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 របស់រុស្ស៊ីចំនួន ០៦ ធ្វើការវាយប្រហារតាមអាកាស ប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាម( ISIS) នៅជ្រលងភ្នំ Euphrates ខេត្ត Deir ez-Zor ប្រទេសស៊ីរី ។ ការវាយប្រហារនេះធ្វើឡើងនៅថ្ងៃអាទិត្យ។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយនេះតម្រង់គោលដៅទៅលើភេរវករ និងមូលដ្ឋាននៅខាងមុខ។ យន្តហោះធុន Tu-22M3 ហោះហើរទៅកាន់ប្រទេសស៊ីរី និងយន្ដហោះចម្បាំង Su-30SM និង Su-35S ហោះចេញពីតំបន់ Khmeimim Airbase ក្នុងប្រទេសរុស្ស៊ីទៅភាគខាងលិចប្រទេស ស៊ីរី។ នៅពេលបញ្ចប់បេសកកម្មយន្តហោះទាំងអស់ត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here