ក្រុម ISIS បង្ហាញរូបភាពឃោសនាគំរាមកំហែងអំពើភេរវកម្មនៅរដូវរងារក្នុងប្រទេសអឺរ៉ុប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦​ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

រូបភាពដ៏គួរឱ្យព្រួយបារម្ភដែលគេទាញពីកម្មវិធីផ្ញើសារប្រើប្រាស់ដោយពួកជ្រុលនិយមចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយ។​ ក្នុងរូបភាពនេះបង្ហាញថាតំបន់អឺរ៉ុបទទួលរងភាពងងឹតដោយការវាយប្រហារបង្ហូរឈាម។ យោងតាមផ្ទាំងផ្សព្វផ្សាយចំនួន២គឺរដ្ឋឥស្លាម (ISIS/ISIL) កំពុងរៀបចំផែនការវាយប្រហារលើប្រទេសអង់គ្លេស និងបារាំង។ រូបភាពមួយក្នុងចំណោមរូបភាពដែលផ្សាយចេញពីកាសែត Epoch Times បកប្រែជាច្រើនភាសាដោយក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ BlackOps Cyber ​​កាលពីដើមសប្តាហ៍នេះបង្ហាញពីបុរសពាក់ស្បៃមុខខ្មៅនៅពីក្រោយសាន់តាលុតជង្គង់ហាក់ដូចជានៅផ្លូវ Regent Street ដ៏ពេញនិយមនៅទីក្រុងឡុង។ ក្រុមសកម្មជនអនឡាញអះអាងថាពួកគេទទួលរូបភាពពីការជជែកកំសាន្តតាមអ៊ីនធឺណែតភេរវករដោយបន្ថែមថាវាជាលើកទី១ដែលឃើញផ្ទាំងរូបភាពពិសេសនេះ។ រូបភាពនេះមានបីភាសា (ភាសាអង់គ្លេស​ បារាំង​ និងអាឡឺម៉ង់) ដែលអានថា “មិនយូរប៉ុន្មាននៅថ្ងៃឈប់សម្រាករបស់អ្នក”។ ផ្ទាំងរូបភាពមួយទៀតចែកចាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសនៅសប្ដាហ៍នេះពណ៌នាអំពីផ្សារមួយក្នុងពិធីបុណ្យណូអែលដែលមានទួរអេហ្វហ្វែលនៅផ្ទៃខាងក្រោយដោយដៃកាន់កាំបិតមានស្នាមប្រឡាក់ឈាម។ មុននេះផ្ទាំងរូបភាពគំរាមកំហែងមួយដែលពណ៌នាពីក្រុមជីហាដមានឈ្មោះថា “កាត់ក្បាល” ទៅ​ Pope Francis និងសារមួយដែលសរសេរថា “ឈាមបុណ្យណូអែល” បង្ហើបដោយក្រុមស៊ើបអង្កេតតាមដានសកម្មភាពអ៊ីស្លាមលើអ៊ីនធឺណែត។ ផ្ទាំងរូបភាពចុងក្រោយបំផុតលេចឡើងចំពេលប្រតិបត្ដិការទ្រង់ទ្រាយធំដោយប៉ូលិសអាឡឺម៉ង់ស្វែងរកជនស្វែងរកសិទ្ធិជ្រកកោនចំនួន៦នាក់សង្ស័យជាសមាជិកក្រុមភេរវករ និងរៀបចំផែនការដើម្បីវាយប្រហារផ្សារមួយក្នុងបុណ្យណូអែលនៅសប្តាហ៍នេះ។ ទោះជាយ៉ាងណាជនសង្ស័យត្រូវដោះលែងដោយសារខ្វះភស្តុតាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here