យន្តចបំផ្ទុះគ្រាប់បែករុស្ស៊ី៦គ្រឿងវាយប្រហារក្រុមឧទ្ទាមនៅ Deir ez-Zor

0

ប្រភពព័តមានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃសុក្រថាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី Tu-22M3 ចំនួន ០៦ គ្រឿងចាប់ផ្តើមវាយប្រហារលើរដ្ឋអ៊ីស្លាម (IS, ISIS) ក្នុងខេត្ត Deir ez-Zor នៅប្រទេសស៊ីរី។ TASS រាយការណ៍ថា យន្តហោះចម្បាំងហោះហើរទៅកាន់អាកាសយានដ្ឋានមួយនៅប្រទេសរុស្ស៊ី និងចាប់ផ្តើមវាយប្រហារលើទីតាំងដែលក្រុមឧទ្ទាមតាំងនៅ។ យោងតាមប្រភពយោធាបញ្ជាក់ថាការវាយប្រហារចាប់ផ្តើមលើគោលដៅដែលកំណត់ទាំងអស់។ យន្ដហោះចម្បាំង Su-30SM មានមូលដ្ឋាននៅ Khmeimim Airbase ផ្តល់ការគាំទ្រដល់យន្តហោះទម្លាក់គ្រាប់បែកនៅក្នុងដែនអាកាសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here