រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលមានប្រសាសន៍ថា “កុំទិញពីពួកអារ៉ាប់”

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៧

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Avigdor Lieberman អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួនធ្វើពហិការទីផ្សារប៉ាឡេស្ទីននៅតំបន់ Wadi Ara ភាគខាងជើងប្រទេសអ៊ីស្រាអែល។ សេចក្តីប្រកាសពហិការនេះកើតមានក្រោយពីមានកុបកម្មកើតឡើងនៅថ្ងៃសៅរ៍ជុំវិញការសម្រេចចិត្តរបស់អាមេរិកក្នុងការបញ្ជូនស្ថានទូតរបស់ពួកគេទៅកាន់ក្រុងយេរូសាឡឹម។ មនុស្សចំនួន៣នាក់រងរបួសនៅពេលដែលក្រុមអ្នកតវ៉ាបាញ់កាំភ្លើងនៅចំណតឡានក្រុង។ យើងអំពាវនាវឱ្យមានការធ្វើពហិការនៅតំបន់ Wadi Ara កុំឲ្យប្រជាជនទៅទីនោះឲ្យសោះ ហើយក៏កុំទិញឥវ៉ាន់នៅទីនោះទៀតនេះបើយោងតាមប្រសាសន៍របស់លោក Avigdor Lieberman។ អ៊ីស្រាអែលយល់ថាវាមិនអាចទៅរួចទេដែលប៉ាឡេស្ទីមធ្វើការតវ៉ាដោយប្រើទង់ជាតិ Hezbollah ជាមួយទង់ជាតិប៉ាឡេស្ទីន និងរូបភាពរបស់មេដឹកនាំ Hezbollah លោក Hassan Nasrallah ដើម្បីឲ្យមនុស្សរាប់ពាន់លាននាក់ទទួលស្គាល់ថាក្រុងចាស់ជារបស់ខ្លួននេះបើយោងតាមប្រភពព័ត៌មាន Haaretz ដកស្រង់សម្តីរបស់លោក Lieberman ប្រាប់វិទ្យុកងទ័ព៕

LEAVE A REPLY

Please enter your comment!
Please enter your name here