លោក ត្រាំ ទទួលស្គាល់ទីក្រុងយេរូសាឡឹមជារដ្ឋធានីអ៊ីស្រាអែល៖ សម្ព័ន្ធមិត្តអារ៉ាប់វាយប្រហារចំពោះការសម្រេចចិត្តមួយនេះ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៧

ក្រុមមន្ត្រីអារ៉ាប់និយាយថាការទទួលស្គាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាក្រុងយេរូសាឡឹមជាទីក្រុងរបស់អ៊ីស្រាអែលអាចធ្វើឱ្យប៉ះពាល់ដល់មជ្ឈិមបូព៌ាដែលអាចបង្កជាអំពើហិង្សា និងភាពវឹកវរ។ ទង្វើនេះបានបញ្ចប់ភាពអព្យាក្រឹត្យរបស់អាមេរិកលើបញ្ហារសើបបំផុតមួយក្នុងតំបន់។ យោងតាមសម្តីរបស់រដ្ឋមន្រ្តីការបរទេសសម្ព័ន្ធអារ៉ាប់បាននិយាយថានេះមានន័យថាអាមេរិកមិនអាចពឹងផ្អែកបានទេក្នុងនាមជាឈ្មួញកណ្តាលនៃសន្តិភាពមជ្ឈឹមបូព៌ា។ សេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសចំនួន២២រួមទាំងសម្ព័ន្ធមិត្តអាមេរិកជិតមកដល់បន្ទាប់ពីថ្ងៃទី៣នៃអំពើហិង្សា និងការតវ៉ានៅក្នុងតំបន់ West Bang និង Gaza Strip។ គួររំលឹកផងដែរថាប្រទេសអ៊ីស្រាអែលតែងតែចាត់ទុកក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់ខ្លួនខណៈពួកប៉ាឡេស្ទីនតែងតែអះអាងថាក្រុងយេរូសាឡឹមខាងកើតដែលកាន់កាប់ដោយអ៊ីស្រាអែលនៅក្នុងសង្គ្រាមឆ្នាំ១៩៦៧ជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគតទៅវិញ។ សូមបញ្ជាក់ផងដែរថាលោក ត្រាំ សម្រេចចិត្តនេះបំពេញនូវការសន្យាយុទ្ធនាការមួយ ហើយគាត់បាននិយាយថាវាគ្មានអ្វីច្រើនឬតិចជាងការទទួលស្គាល់ការពិតនោះទេ ក៏ប៉ុន្តែលោកប្រឈមនឹងការរិះគន់យ៉ាងខ្លាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here