អ៊ីស្រាអែលបិទព្រំដែន Gaza ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូកែតរបស់ប៉ាឡេស្ទីន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧

អ៊ីស្រាអែលប្រកាសបិទច្រកព្រំដែន Gaza នៅថ្ងៃព្រហស្បតិ៍ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូកែតរបស់ប៉ាឡេស្ទីននៅសប្តាហ៍មុន។ ការធ្វើកូដកម្មរបស់ប៉ាឡេស្ទីនចាប់ផ្តើមក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលស្គាល់ក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែល។ យន្តហោះអ៊ីស្រាអែលវាយប្រហារទីតាំង៣កន្លែងជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធ Hamas ក្នុងតំបន់ Gaza Strip នៅព្រឹកថ្ងៃព្រហស្បតិ៍ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ូកែតចុងក្រោយបំផុត។ ការវាយប្រហារនេះកំណត់គោលដៅលើជំរំហ្វឹកហាត់ និងឃ្លាំងផ្ទុកអាវុធ។ គ្រាប់រ៉ូកែត២គ្រាប់បាញ់ដោយពួកសកម្មប្រយុទ្ធត្រូវប្រព័ន្ធប្រឆាំងមីស៊ីល Iron Dome របស់អ៊ីស្រាអែលស្ទាក់ចាប់ ហើយគ្រាប់១ក្នុងចំណោម៣ផ្ទុះនៅក្នុងតំបន់វាលភាគខាងលិចនៃព្រំដែនដែលមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ៕

Gaza 15-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here