ជនស៊ីវិល២នាក់ និងអ្នកប្រយុទ្ធកុលសម្ព័ន្ធម្នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៧

ប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាជនស៊ីវិល២នាក់ និងអ្នកប្រយុទ្ធកុលសម្ព័ន្ធម្នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់នៅរដ្ឋធានីបាដាដ។ ប្រភពមួយបានប្រាប់សារព័ត៌មាន Alghad Press ថាគ្រាប់បែក១គ្រាប់បានផ្ទុះឡើងនៅជិតហាងលក់ទំនិញដែលស្ថិតនៅក្នុងតំបន់ al-Zidan region និងតំបន់ Abu Ghraib ភាគខាងលិចរាជធានីបាដាដបណ្តាលឲ្យជនស៊ីវិល២នាក់រងរបួស។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាកងសន្តិសុខបានហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ ហើយបានរារាំងមិនឲ្យមានភាពភ័យខ្លាចបន្ថែមទៀតលើហេតុការបំផ្ទុះគ្រាប់បែកនេះ។ ប្រភពមួយទៀតបានប្រាប់សារព័ត៌មាន AlSumaria ថាគ្រាប់បែក១គ្រាប់ទៀតដែលដាក់នៅក្រោមរថយន្តរបស់បុគ្គលិកកងកម្លាំងកុលសម្ព័ន្ធចល័តបានផ្ទុះឡើងនៅក្នុងតំបន់ al-Latifiya ធ្វើឲ្យបុគ្គលិកកុលសម្ព័ន្ធម្នាក់រងរបួស។ យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ គួរបញ្ជាក់ថាបាដាដជាខេត្តមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលមានជនស៊ីវិលស្លាប់ និងរបួស២០១នាក់ (៥១នាក់ស្លាប់ ១៥០នាក់រងរបួស)។ ខេត្ត Salahuddin ជាខេត្តដែលទទួលរងគ្រោះបន្ទាប់ដែលមានអ្នកស្លាប់២៤នាក់ និងរបួស៦០នាក់ ហើយបន្ទាប់មកទៀតគឺខេត្ត Kirkuk ដែលមានអ្នកស្លាប់១២នាក់ និងរបួស២៨នាក់៕

Bagdad 22-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here