ផ្ទុះគ្រាប់បែកតាមដងផ្លូវសម្លាប់ជនស៊ីវិល៧នាក់នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៧

ឡានមួយបើកបរបុកត្រូវគ្រាប់បែកនៅតាមដងផ្លូវអំឡុងពេលពេលបើកបរនៅខេត្ត Helmand ភាគខាងត្បូង។ ហេតុការណ៍នេះសម្លាប់មនុស្ស៧នាក់។ លោក Omar Zwak អ្នកនាំពាក្យរដ្ឋធានីខេត្តមានប្រសាសន៍ថាមានមនុស្ស១០នាក់នៅខាងក្នុងឡាន ហើយមិនទាន់ដឹងថាចំនួនអ្នកស្លាប់ពិតប្រាកដមានចំនួនប៉ុន្មាននោះទេ។ អ្នកនាំពាក្យរបស់ប៉ូលីអាហ្វហ្គានីសស្ថានលោក Abdul Salam ជាអ្នកបញ្ជក់ពីការផ្ទុះ និងចំនួនអ្នកស្លាប់ឬរបួស។ ទាក់ទងទៅនឹងករណីនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងនៅពីក្រោយការផ្ទុះនេះនោះទេ ប៉ុន្តែគេដឹងថានៅក្នុងតំបន់នេះមានវត្តមានរបស់ក្រុមតាលីបង់ច្រើន៕

Helmand 25-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here