ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៧
បុរសម្នាក់បើកឡានចូលច្រកទ្វារទីបញ្ជាការកណ្ដាលគណបក្សប្រជាធិបតេយ្យសង្គម (SPD) ក្រុងប៊ែរឡាំងប្រទេសអាឡឺម៉ង់នៅល្ងាចថ្ងៃអាទិត្យ។ សារព័ត៌មាន Reuters រាយការណ៍ថាប៉ូលិសនិយាយថាករណីនេះជាការប៉ុនប៉ងធ្វើអត្តឃាត។ ដំបូងបុរសនោះបើករថយន្ដបុកកញ្ចក់ផ្ទះ Willy Brandt House ដោយរថយន្តនោះមានដឹកប្រេងសាំង និងធុងហ្គាស។ ប្រព័ន្ធពន្លត់អគ្គិភ័យនៅអគារនោះបាញ់ពន្លត់ភ្លើងដែលឆេះ។ បុរសដែលមិនស្គាល់អត្តសញ្ញាណម្នាក់នោះមានអាយុ៥៨ឆ្នាំ៕