ប្រភពព័ត៌មានពី CNN ចុះផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧
ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass និង Sputnik បានឲ្យដឹងកាលពីថ្ងៃពុធថាមានមនុស្ស៩នាក់រងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីមានការផ្ទុះមួយកើតឡើងនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។ ប្រភពបន្តថាមានមនុស្សសរុប១០នាក់រងរបួស។ គួរបញ្ជាក់ផងដែរថាយោងតាមទិន្នន័យបឋមបង្ហាញថាគេបានរកឃើញឧបករណ៍បំផ្ទុះនៅកន្លែងកើតហេតុដែលមានផ្ទុកសារធាតុ TNT ចំនួន២០០ក្រាម (៧អោន) ឧបករណ៍នេះដាក់នៅក្នុងឃ្លាំងនៅផ្សារទំនើបមួយដែលមានឈ្មោះ Perekrestok៕
