សហរដ្ឋអាមេរិកព្រួយបារម្ភអំពីយន្តហោះគ្មានមនុស្សបើកដែលប្រើក្នុងការវាយប្រហារលើមូលដ្ឋានរុស្ស៊ីក្នុងប្រទេសស៊ីរីអាចមាននៅក្នុងទីផ្សារចំហ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨

មន្ទីរបញ្ចកោណមានការព្រួយបារម្ភអំពីអាវុធដែលធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមភេរវករបន្ទាប់ពីទីក្រុងម៉ូស្គូប្រើប្រាស់យន្តហោះគ្មានមនុស្សក្នុងការវាយប្រហារលើមូលដ្ឋានរុស្ស៊ីនៅក្នុងប្រទេសស៊ីរីផ្គត់ផ្គង់ដោយ “បច្ចេកវិទ្យាខ្ពស់ពីរដ្ឋផ្ទាល់”។ ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍កាលពីថ្ងៃចន្ទថាមូលដ្ឋានទ័ពអាកាស Kheimim និងមូលដ្ឋានភស្តុភារដែនសមុទ្រនៅក្នុងទីក្រុង Tartus ស្ថិតនៅក្រោមការវាយប្រហារដ៏ស្មុគស្មាញមួយកាលពីថ្ងៃសៅរ៍ដោយក្រុមភេរវជនជាលើកដំបូងប្រើបច្ចេកវិទ្យាទំនើបយន្តហោះគ្មានមនុស្សបើកដើម្បីកំណត់គោលដៅ។ ការវាយប្រហារពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកចំនួន១៣គ្រឿងដែលបាញ់ទម្លាក់ដោយជោគជ័យតាមប្រព័ន្ធការពារប្រឆាំងយន្តហោះនិងអ្នកឯកទេសអេឡិចត្រូនិចរុស្សីដែលរៀបចំលួចប្រព័ន្ធប្រតិបត្តិការយន្តហោះចំនួន៦គ្រឿងបាញ់ទម្លាក់យន្តហោះចំនួន៣គ្រឿង។ ការវាយតម្លៃដំបូងបង្ហាញថាយន្តហោះគ្មានមនុស្សបើក “មានតែសម្រាប់ប្រទេសដែលមានបច្ចេកវិទ្យាចុងក្រោយបង្អស់រួមមានប្រព័ន្ធរុករកតាមផ្កាយរណបនិងឧបករណ៍បញ្ជាពីចម្ងាយនៃគ្រឿងផ្ទុះសម្រាប់ការបញ្ចេញនៅតាមទីតាំងជាក់លាក់”៕

US 09-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here