រដ្ឋ Sahel បង្កើតមូលនិធិសម្រាប់យុទ្ធនាការប្រឆាំងភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨

ប្រទេសទាំង៥សន្យារួមគ្នាប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងបង្កើតមូលនិធិមួយដើម្បីគ្រប់គ្រងលើការបរិច្ចាគសម្រាប់យុទ្ធនាការរបស់ពួកគេ។ ការសម្រេចចិត្តធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ និងកិច្ចការបរទេសរបស់ប្រទេស Burkina Faso , Chad, Mali, Mauritania និង Niger។ បណ្តាប្រទេសនានាបង្កើតក្រុម G5 Sahel ជាក្រុមដែលប្រទេសបារាំងគាំទ្រ ហើយនៅឆ្នាំមុនពួកគេបង្កើតកម្លាំងយោធារួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមនៅក្នុងតំបន់។ នៅខែមុនពួកគេផ្តល់មូលនិធិសរុបចំនួន២៩៨លានដុល្លារដើម្បីផ្គត់ផ្គង់កម្លាំងយុទ្ធជនក្នុងការបំពេញបេសកកម្មដំបូងនៅតំបន់ព្រំដែនរវាង Burkina Faso, Mali និង Niger ក្នុងខែវិច្ឆិកា។ កិច្ចប្រជុំកំពូលនៃប្រទេសម្ចាស់ជំនួយនឹងប្រព្រឹត្តក្នុងទីក្រុង Brussels នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីបង្កើនមូលនិធិ។ ការរួមចំណែកសំខាន់ៗពីប្រទេសនានាមកទល់ពេលនេះ មានសមាសភាពមកពីអារ៉ាប៊ីសាអូឌីត អឺរុប សមាជិកប្រទេស G5 សហរដ្ឋអាមេរិក  និងអារ៉ាប់រួម៕

Sahel 10-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here