ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨
គ្រាប់បែក និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងមានគោលបំណងសំដៅទៅលើសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប្រធានសម្របសម្រួលក្រុងព្យុងយ៉ាងនិយាយថាមិនមានមូលហេតុដើម្បីលើកបញ្ហាអាវុធនុយក្លេអ៊ែរអំឡុងពេលកិច្ចចរចាជាមួយកូរ៉េខាងត្បូង។ លោក Ri Son Gwon ប្រធានគណៈកម្មាធិការបង្រួបបង្រួមសន្តិភាពរបស់កូរ៉េខាងជើងក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារថា “អាវុធរបស់យើងទាំងអស់រួមមានគ្រាប់បែកបរមាណូគ្រាប់បែកអ៊ីដ្រូសែន និងមីស៊ីលផ្លោងគឺសំដៅទៅលើសហរដ្ឋអាមេរិកមិនមែនបងប្អូនរបស់យើងក៏ដូចជាចិន និងរុស្ស៊ីទេ”។ លោកបន្តបញ្ជាក់ថាអាវុធនុយក្លេអ៊ែរនឹងមិនត្រូវពិភាក្សានៅក្នុងកិច្ចចរចាជាមួយក្រុងសេអ៊ូលទេពីព្រោះពួកគេមានគោលបំណងតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ “នេះមិនមែនជាបញ្ហារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនោះទេ ហើយការលើកឡើងនូវបញ្ហានេះនឹងនាំមកនូវផលវិបាកអវិជ្ជមាន និងហានិភ័យដែលធ្វើអោយសមិទ្ធិផលដ៏ល្អនៅថ្ងៃនេះគ្មានអ្វីសោះ”៕
