អ្នកដែលជួយសកម្មជនឃើដក្នុងតំបន់ Afrin នឹងក្លាយជាគោលដៅរបស់ប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៨

ភាគីណាក៏ដោយដែលចូលរួមគាំទ្រផ្តល់ផ្នែកសម្ភារៈយោធាដល់ក្រុម YPG ក្នុងតំបន់ Afrin នឹងក្លាយជាគោលដៅរបស់យោធាទួរគីនេះជាការព្រមានពីប្រធានាធិបតីលោក Binali Yildirim។ នៅពេលដែលគេសាកសួរលោកប្រធានាធិបតីថាតើនឹងមានអ្វីកើតឡើងបើសិនជាសហរដ្ឋអាមេរិកផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់អង្គភាពការពារ YPG? លោក Yildirim អះអាងថាភាគីណាក៏ដោយដែលផ្តល់ការគាំទ្រនឹងត្រូវបញ្ចូលក្នុងបញ្ចីគោលដៅរបស់ប្រទេសទួរគី។ ការអត្ថាធិប្បាយនេះធ្វើឡើងក្នុងអំឡុងពេលមានកិច្ចប្រជុំនៅថ្ងៃអាទិត្យ រវាងលោកនាយករដ្ឋមន្រ្តី និងអ្នកកាសែតនៅក្រុង Istanbul នេះបើយោងតាមសេចក្តីរាយការណ៍របស់លោក Hurriyet៕

LEAVE A REPLY

Please enter your comment!
Please enter your name here