មនុស្សស្លាប់ និងរបួសក្រោយហេតុការណ៍ផ្ទុះនៅប្រទេសថៃ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨

ម៉ូតូបំផ្ទុះគ្រាប់បែកមួយគ្រឿងផ្ទុះនៅផ្សារតាមដងផ្លូវក្នុងប្រទេសថៃនៅភាគខាងត្បូងខេត្ត Yala នៅថ្ងៃច័ន្ទ។ ការបំផ្ទុះនេះបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងបង្ករឲ្យមនុស្ស២២នាក់រងរបួសនេះបើយោងតាមប្រភពសន្តិសុខផ្ទៃក្នុង (ISOC)។ ឧក្រិដ្ឋជនដាក់គ្រាប់បែកនៅលើម៉ូតូហើយដាក់វានៅជាប់នឹងរទេះរុញនៅផ្សារ។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here