បណ្ឌិតសភាយោធានៅរដ្ឋធានីកាប៊ុលរញ្ជួយដោយការផ្ទុះគ្រាប់បែក និងបាញ់កាំភ្លើង

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៨

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាបណ្ឌិតសភាយោធា Marshal Fahim នៅរដ្ឋធានកាប៊ុលប្រទេសអាហ្វហ្គានីស្ថានរងការវាយប្រហារដោយការផ្ទុះជាបន្តបន្ទាប់ និងការបាញ់កាំភ្លើងដ៏ធំមួយនៅបរិវេណនោះ។ សេចក្តីរាយការណ៍របស់សារពត៌មាន TOLO ដកស្រង់សម្តីសាក្សី និងប្រភពនៅខាងក្នុងជំរំវេលាម៉ោងប្រមាណជា៥ព្រឹកម៉ោងក្នុងស្រុកដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធបើកការវាយប្រហារនៅច្រកចូលសាលារៀន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន Dawlat Waziri ថាយ៉ាងហោចណាស់មានមន្ត្រី៥នាក់ត្រូវសម្លាប់ និង១០នាក់ទៀតរងរបួស។ អ្នកវាយប្រហារ២នាក់ក្នុងចំណោម៥នាក់ត្រូវបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ ហើយ២នាក់ទៀតស្លាប់នៅពេលដែលពួកគេបំផ្ទុះគ្រាប់បែកនៅក្បែរច្រកចូលសាលាខណៈដែលមនុស្ស៥នាក់ទៀតត្រូវចាប់ខ្លួន។ សារពត៌មាន Reuters ដកស្រង់សម្តីរបស់ក្រុម Amaq ថាក្រុមរដ្ឋអ៊ីស្លាម (IS/ISIS) ទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ បណ្ឌិតសភាយោធា Marshal Fahim ជាគោលដៅវាយប្រហារកាលពីចុងខែតុលានៅពេលដែលការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់កម្មាភិបាលទាហានអាហ្វហ្គានីស្ថាន១៥នាក់ខណៈដែលពួកគេកំពុងចាកចេញពីកន្លែងនៅជិតទីប្រជុំជន Qambar ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។ ប្រទេសអាហ្វហ្គានីស្ថានទទួលរងការវាយប្រហារដែលបណ្ដាលឱ្យស្លាប់មនុស្សជាច្រើនក្នុងរយៈពេល២សប្តាហ៍។ ឧបទ្ទវហេតុចុងក្រោយបំផុតកើតឡើង២ថ្ងៃបន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយធ្វើឱ្យរញ្ជួយដល់សង្កាត់ Diplomatic រដ្ឋធានីអាហ្វហ្គានីស្ថានដែលសម្លាប់មនុស្ស១០៣នាក់ និងរងរបួសយ៉ាងតិច២៣៥នាក់ក្នុងនោះមានប៉ូលិស៣០នាក់។ ឧបករណ៍ផ្ទុះនេះត្រូវគេដាក់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ និងទៅបិទប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសដែលជាកន្លែងក្រុមតាលីបង់ប្រកាសវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here