ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៨
ក្រុមតាលីបង់ធ្វើសកម្មភាពយ៉ាងសកម្មប្រមាណ៧០ភាគរយក្នុងស្រុកមួយចំនួននៅប្រទេសអាហ្វហ្គានីស្ថាន ហើយពួកគេគ្រប់គ្រងស្រុកពេញលេញប្រមាណ៤ភាគរយនៅទូរទាំងប្រទេសនេះយោងតាមការស្រាវជ្រាវរបស់ BBC ចេញផ្សាយនៅថ្ងៃអង្គារ៍។ តាមការប៉ាន់ប្រមាណរបស់ BBC បានឲ្យដឹងថាក្រុមនេះក៏កំពុងបង្ហាញវត្តមានយ៉ាងបើកចំហប្រមាណជា៦៦ភាគរយលើទឹកដី។ ទិន្ន័យនេះផ្អែកលើការសន្ទនាជាមួយនឹងប្រភពបុគ្គលប្រមាណជា១,២០០នាក់នៅគ្រប់ស្រុកទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយវាមានចំនួនខ្ពស់ជាងការវាយតម្លៃថ្មីបំផុតរបស់កម្លាំងចម្រុះដឹកនាំដោយអង្គការ NATO។ មន្ទីរបញ្ចកោណមិនធ្វើសេចក្តីអត្ថាធិប្បាយដោយផ្ទាល់ទេ ប៉ុន្តែតួលេខចុងក្រោយបំផុតបង្ហាញដោយកម្លាំងចម្រុះដឹកនាំដោយអង្គការ NATO អះអាងថាទឹកដីប្រទេសអាហ្វហ្គានីស្ថានប្រមាណជា៥៦ភាគរយស្ថិតនៅក្រោមការគ្រប់គ្រង ឬក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕