ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៨
ប្រភពពីខេត្តឌីយ៉ាឡាបាននិយាយកាលពីថ្ងៃចន្ទនេះថាមន្ត្រីយោធា៦នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធមួយដែលសំដៅទៅលើប៉ុស្តិ៍ត្រួតពិនិត្យស្ថិតនៅភាគខាងជើងទីក្រុង Baquba។ ថ្លែងទៅកាន់សារព័ត៌មាន AlSumaria ប្រភពបាននិយាយថាក្រុមខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងស្ថិតនៅក្នុងតំបន់ al-Hafayer ភាគខាងត្បូងភ្នំ Hamreen បណ្តាលឲ្យបុគ្គលិកយោធា៦នាក់ស្លាប់។ ប្រភពព័ត៌មានបានប្រាប់ AlSumaria ឲ្យដឹងទៀតថាអ្នកវាយប្រហារបានរត់ទៅកន្លែងដែលគេមិនស្គាល់។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់បន្ថែមថាបុគ្គលិកសន្តិសុខបានបញ្ជូនជនរងគ្រោះទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។ គួរបញ្ជាក់ថាការវាយប្រហារប្រដាប់អាវុធបានកើតឡើងស្ទើរតែគ្រប់ពេលដោយសារនៅតែមានវត្តមានសមាជិករដ្ឋអ៊ីស្លាមដែលប្រឆាំងនឹងប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួនស្ថិតនៅក្នុងខេត្តឌីយ៉ាឡាបើទោះបីជាកងកម្លាំងសន្តិសុខបានព្យាយាមបង្ក្រាបការវាយប្រហារនេះក៏ដោយ។ ការបង្ក្រាបនេះបានបណ្តាលឲ្យមានការខាតបង់យ៉ាងធំធេងក្នុងការរស់នៅ និងគ្រឿងបរិក្ខារផ្សេងៗ៕
