ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៨
ក្រុមអ៊ីស្លាម IS បានផ្សព្វផ្សាយវីដេអូឃ្លីបមួយបង្ហាញការវាយឆ្មក់នៅនីហ្សេរីយ៉ា ដែលមានទាហានអាមេរិក៤នាក់ស្លាប់កាលពីខែតុលា។ គេមិនដឹងច្បាស់នៅឡើយទេហេតុអ្វីបានជាមានការចេញផ្សាយវីដេអូដោយក្រុម IS នៅលើប្រព័ន្ធ Telegram ដែលពន្យាពេលរហូតមកដល់ពេលនេះ។ វីដេអូនេះជាវីដេអូដើមដែលថតរូបភាពជាក់ស្តែងដោយប្រើកាមេរ៉ាមួកសុវត្ថិភាពរបស់ទាហានម្នាក់។ វីដេអូនេះហាក់ដូចជាបង្ហាញថាការវាយប្រហារដោយពួកសកម្មប្រយុទ្ធ IS។ វាចាប់ផ្តើមដោយការបង្ហាញអំពីការសច្ចាប្រណីធានចំពោះមេដឹកនាំក្រុម IS លោក Abu Bakr al-Baghdadi ដោយសមាជិកសម្ព័ន្ធ al-Qaeda ដែលមានមូលដ្ឋាននៅសាហេលឈ្មោះថា Jamaat Nusrat al-Islam wal-Muslimin (JNIM)។ ការបញ្ជាក់ពីកាសច្ចាប្រណិធាននេះត្រូវបានរាយការណ៍កាលពីខែមុនដោយអ្នកវិភាគមួយចំនួន ប៉ុន្តែវាមិនគ្រាំទ្រដោយក្រុម IS នៅលើប្រព័ន្ធ Telegram នោះទេ។ ក្រោយការស្លាប់បណ្តាលឱ្យមានភាពចម្រូងចម្រាសមួយនៅពេលស្ត្រីមេម៉ាយម្នាក់បាននិយាយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យនាងយំខណៈនៃការសម្តែងសមានទុក្ខតាមទូរស័ព្ទដោយប្រាប់ឲ្យទទួលយកអ្វីដែលកើតឡើងចំពោះប្តីរបស់គាត់នៅពេលដែលគាត់ចុះហត្ថលេខាចូលជាកងទ័ព។ បើតាមរបាយការណ៍របស់ BBC Monitoring វីដេអូនេះបង្ហាញពីក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាច្រើនកំពុងដើរ និងរត់នៅវាលខ្សាច់ដើម្បីវាយឆ្មក់។ បន្ទាប់មកការបង្ហាញវីដេអូហាក់ដូចជាថតដោយទាហានអាមេរិកម្នាក់។ នៅចំណុចមួយបង្ហាញថាទាហានអាមេរិកកំពុងបាញ់តបតជាមួយអ្នកវាយប្រហារ របស់ពួកគេ។ ហើយមានទាហានម្នាក់ស្លាប់នៅក្នុងវីដេអូនោះ។ ការប្រយុទ្ធគ្នាបន្តរហូតមានទាហានដទៃទៀតស្លាប់រួមទាំងអ្នកកំពុងថតផងដែរ៕
