ចាប់ខ្លួនជនសង្ស័យ៨នាក់នៅប្រទេសប៊ែលហ្សិកបន្ទាប់ពីមានប្រតិបត្តិវាយឆ្មក់ប្រឆាំងភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៨

ប៉ូលិសប៊ែលហ្ស៊ិកឃាត់ខ្លួនមនុស្ស៨នាក់អំឡុងពេលមានការវាយឆ្មក់ទាក់ទងនឹងការស៊ើបអង្កេតប្រឆាំងភេរវកម្ម។ ការិយាល័យរបស់ព្រះរាជអាជ្ញាសហព័ន្ធនិយាយថាគេវាយឆ្មក់លើផ្ទះចំនួន៧ខ្នងនៅថ្ងៃអាទិត្យក្នុងសង្កាត់ប្រុយស៊ែល សង្កាត់ Geraardsbergen និង Mechelen ក្នុងទីក្រុង Flemish។ គេមិនបានរកឃើញមានអាវុធឬគ្រឿងផ្ទុះក្នុងផ្ទះទាំងនោះទេ។ ការិយាល័យនោះបន្តថា ចៅក្រមមួយដែលមានឯកទេសខាងអំពើភេរវកម្មស្នើសុំឱ្យមានការឆែកឆេរតាមផ្ទះ។ កាសែត DH ចុះផ្សាយមុនថាអ្នកដែលត្រូវគេចាប់ខ្លួនជាប់សង្ស័យថារៀបគម្រោងវាយប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here