ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៨
ប៉ូលិសរកឃើញប្រេងម្រះឆៅដែលអាចកែច្នៃជាឧបករណ៍ផ្ទុះបន្ទាប់ពីមានការប្តឹងប៉ូលិសឲ្យមកក្នុងបរិវេណដីធ្លី Abbey Lane ជិតតំបន់ Beauchief កាលពីថ្ងៃអាទិត្យ។ ប៉ូលិសព័ទ្ធខ្សែរជុំវិញមិនឲ្យចូលកន្លែងនោះ បន្ទាប់មកក៏ដកចេញវិញ ប៉ុន្តែការស៊ើបអង្កេតនៅតែបន្តដើម្បីស្វែងរកដោះស្រាយទប់ស្កាត់ការកើតឡើងនូវឧបទ្ទវហេតុ។ បុរស២នាក់ និងស្ត្រីម្នាក់ ត្រូវគេចាប់ខ្លួនពីបទសង្ស័យថាបានធ្វើគ្រឿងផ្ទុះដោយចេតនាបង្កឱ្យមានគ្រោះថ្នាក់។ បុរសម្នាក់វ័យ២៨ឆ្នាំត្រូវគេដោះលែងឱ្យនៅក្រៅឃុំខណៈបុរសវ័យ ២០ឆ្នាំ និងស្ត្រីវ័យ១៨ឆ្នាំម្នាក់ទៀតត្រូវបានដោះលែង ក៏ប៉ុន្តែស្ថិតនៅក្រោមការស៊ើបអង្កេត៕
