យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ីមួយគ្រឿងប៉ះទង្គិចគ្នាពេលចុះចតក្នុងទឹកដីប្រទេសស៊ីរីបណ្តាលឲ្យមនុស្ស៣៩នាក់ស្លាប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៨

យន្ដហោះដឹកជញ្ជូនយោធារបស់រុស្ស៊ីប៉ះទង្គិចក្នុងពេលចុះចតពីដែនអាកាស Khmeimim ប្រទេសស៊ីរី។ សមាជិកនាវិក៦នាក់ និងអ្នកដំណើរ៣៣នាក់ស្លាប់សុទ្ធតែជាបុគ្គលិកយោធា។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថាមនុស្សក្នុងយន្តហោះចំនួន២៧នាក់ជាមន្រ្តី និងម្នាក់ជាឧត្ដមសេនីយ៍។ មេបញ្ជាការយន្តហោះយោធាជាអ្នកបើកបរថ្នាក់ទី១ដែលហោះហើរបានប្រមាណជា៣,០០០ម៉ោង។ ក្នុងយន្តហោះយោធាមានសមាជិកនាវិកចំនួន៦នាក់ និងអ្នកដំណើរ៣៣នាក់ស្លាប់ទាំងអស់ដែលសុទ្ធតែជាបុគ្គលិកយោធា។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថាយោងតាមប្រភពព័ត៌មានបឋមឧបទ្ទវហេតុនេះអាចបណ្តាលមកពីបញ្ហាបច្ចេកទេស។ កងទ័ពរុស្ស៊ីនិយាយថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះសាច់ញាតិរបស់ជនរង៕

LEAVE A REPLY

Please enter your comment!
Please enter your name here