ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៨
អង្គការសហប្រជាជាតិអំពាវនាវដល់ប្រទេសទួរគីឱ្យបញ្ចប់ការប្រកាសប្រទេសក្នុងភាពអាសន្នដែលធ្វើឡើងតាំងពីខែកក្កដាឆ្នាំ២០១៦ដោយគេចាត់ទុកថា ការប្រកាសអាសន្ននេះបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្ស។ ការរំលោភសិទ្ធរាប់បញ្ចូលទាំងការចាប់ខ្លួនមនុស្សប្រមាណជា១៦០,០០០នាក់ និងការបណ្តេញមន្ត្រីជាន់ខ្ពស់ និងមន្រ្តីរាជការចំនួនប្រហាក់ប្រហែលគ្នានេះបើយោងតាមប្រភពការិយាល័យសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិនិយាយនៅថ្ងៃអង្គារថាលោកប្រធានាធិបតី Recep Tayyip Erdogan ប្រកាសអាសន្នក្រោយពីបរាជ័យក្នុងការធ្វើរដ្ឋប្រហារនៅខែកក្កដាឆ្នាំ២០១៦ និងចេញញអនុក្រឹត្យច្រើនជាង២០ដែលនាំឱ្យមានការធ្វើទារុណកម្មលើអ្នកជាប់ឃុំឃាំង និទណ្ឌភាព និងមានការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ យោងតាមប្រភពមន្រ្តីអង្គការហប្រជាជាតិនិយាយនៅថ្ងៃអង្គារ៍។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ក្រុង Ankara គួរបញ្ចប់ជាបន្ទាន់នូវស្ថានភាពប្រកាសអាសន្ន និងរៀបចំប្រព័ន្ធនីតិប្រតិបត្តិរបស់ស្ថាប័ន និងនីតិរដ្ឋឲ្យមានដំណើរការធម្មតាឡើងវិញ៕









