មនុស្ស១២នាក់ស្លាប់ និង៤០នាក់របួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅកីឡាដ្ឋានអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨

មន្រ្តីអាហ្វហ្គានីស្ថាននៅខេត្ត Helmand និយាយថាមានមនុស្ស១២នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងកីឡាដ្ឋានកាលពីថ្ងៃសុក្រនេះបើយោងតាមសេចក្តីរាយការណ៍របស់ AP។ យោងតាមប្រធានសុខាភិបាលសាធារណៈលោក Aminullah Abed បានឲ្យដឹងថាក្រោយពេលកើតហេតុគេដឹកជនរងគ្រោះទៅមន្ទីពេទ្យក្នុងតំបន់ Lashkar Gha។ លោកបន្ថែមថាការផ្ទុះនេះកើតឡើងបន្ទាប់ពីមានការប្ររព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលមនុស្សម្នាចាប់ផ្តើមធ្វើដំណើរត្រលប់ទៅផ្ទះវិញ។ ការវាយប្រហារតាមអាកាស និងប្រតិបត្តិការកងទ័ពអាហ្វហ្គានីស្ថានធ្វើឱ្យមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរទៅលើក្រុមអ្នកប្រយុទ្ធតាលីបង់នៅខេត្ត Helmand ជាមូលហេតុចំបងនៃការបះបោរនេះបើយោងតាមប្រភពពី Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here