ចាប់ខ្លួនជនជាតិម៉ាឡេស៊ី២នាក់នៅសិង្ហបុរីពីបទ “មានគម្រោងធ្វើភេរវកម្ម”

0

ប្រភពព័ត៌មានពី ChannelNewAsia ចុះផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៨

ក្រសួងកិច្ចការសន្តិសុខជាតិសិង្ហបុរីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថាអាជ្ញាធរសិង្ហបុរីចាប់ខ្លួនជនជាតិម៉ាឡេស៊ី២នាក់ដែលជាប់ពាក់ព័ន្ធក្នុងផែនការវាយប្រហារភេរវកម្មនៅប្រទេសម៉ាឡេស៊ីបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរម៉ាឡេស៊ី។ ជនល្មើសទាំង២នាក់នេះធ្វើការជាអ្នកបោសសំអាតនៅប្រទេសសិង្ហបុរីគឺក្នុងចំណោមមនុស្ស៦នាក់ដែលត្រូវគេចាប់ខ្លួនពីបទរៀបចំផែនការវាយប្រហារទៅលើកន្លែងគោរពបូជាដែលមិនមែនជារបស់ម៉ូស្លីមនៅក្នុងទីក្រុងចូហូរបារូ ហើយគ្រោងនឹងសំលាប់បុគ្គលិកប៉ូលិសជាច្រើននាក់ផងដែរ។ ក្រសួងកិច្ចការសន្តិសុខជាតិសិង្ហបុរីបន្ថែមថាបុរសទាំង២នាក់នេះត្រូវបញ្ជូនទៅអោយអាជ្ញាធរម៉ាឡេស៊ីបន្ទាប់ពីការស៊ើបអង្កេតរបស់យើងបង្ហាញថាពួកគេមិនបានបង្កការគំរាមកំហែងដល់សន្តិសុខដល់ប្រទេសសិង្ហបុរីនោះទេ។ អាជ្ញាធរម៉ាឡេស៊ីបញ្ជាក់កាលពីពេលមុនថាជនសង្ស័យមានអាយុ២៣ និង២២ឆ្នាំនេះត្រូវចាប់ខ្លួននៅថ្ងៃទី១ ខែមីនា។ ម្នាក់ក្នុងចំនោមពួកគេដើរតួជាអន្តរការីក្នុងការទិញអាវុធសម្រាប់ក្រុមកោសិកានៃភេរវជនដែលរៀបចំផែនការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here