លោកត្រាំយកឧបសគ្គទាំងនេះភ្នាល់លើប្រទេសកូរ៉េខាងជើង៖ ‘ប្រហែលជាបញ្ហាអាចដោះស្រាយបាន ឬប្រហែលជាមិនអាច’

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨

មុនពេលកិច្ចប្រជុំពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ការពារជំហរយ៉ាងម៉ឺងម៉ាត់របស់លោកប្រឆាំងនឹងប្រទេសនេះដោយកត់សម្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរដែលនៅតែមិនទាន់មានភាពវិជ្ជមាននៅឡើយ។

លោកត្រាំរំពឹងថានឹងជួបជាមួយលោកគីមជុងអ៊ុននៅខែបន្ទាប់ខាងមុខនេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ទំនាក់ទំនងការទូតរវាងមេដឹកនាំទាំងពីរឈានដល់ដំណាក់កាលតានតឹងរហូតលោក ប្រធានាធិបតីអាមេរិកគំរាមនឹងបំផ្លាញប្រទេសកូរ៉េខាងជើងទាំងស្រុងផងដែរ។

កិច្ចប្រជុំនេះនឹងផ្តល់ឱកាសសម្រាប់សហរដ្ឋអាមេរិកស្នើទៅប្រទេសកូរ៉េខាងជើងដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ ដែលកាលនៅឆ្នាំ២០១៧ ត្រូវរារាំងដោយរដ្ឋបាលលោកគីមជុងអ៊ុនក្នុងន័យវាយប្រហារដែនប្រជុំកោះហ្គាមរបស់អាមេរិក។

កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិកទទួលស្គាល់លទ្ធភាពការចរចារវាងប្រទេសទាំងពីរនឹងមិនអាចទទួលជោគជ័យ។ នៅក្នុងគណនីលោកប្រធានាធិបតីកម្មវិធីផ្ញើសារ Tweets និយាយបែបលេងសើចជាមួយសារព័ត៌មានNBC លោក Chuck Todd ថា “ប្រហែលជាដំណើរការចរចាអាចចេញទៅរួច ហើយប្រហែលក៏មិនអាចទៅរួចដែរ ” ។

នៅក្នុងសារ Tweets របស់លោកត្រាំអធិប្បាយការធ្វើទំនាក់ទំនងជាមួយអាមេរិក អ៊ីរ៉ង់ និងរុស្ស៊ី។ ថ្លែងបន្ទាប់ពីសហរដ្ឋអាមេរិកចូលរួមការវាយប្រហារតាមអាកាសប្រឆាំងប្រទេសស៊ីរី លោកត្រាំនិយាយថា “សង្ឃឹមថាថ្ងៃណាមួយយើងនឹងរួមគ្នាជាមួយប្រទេសរុស្ស៊ី ហើយជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែប្រហែលជាមិនកើតឡើងទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here