លោកប្រធានាធិបតី Trump បង្ហាញពីទំនាក់ទំនងផ្ទាល់ជាមួយប្រទេសកូរ៉េខាងជើង

0

ប្រភពពី ChannelNewAsia ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨

លោកប្រធានាធិបតី Donald Trump បញ្ជាក់អំពីទំនាក់ទំនងដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ហើយលោកក៏មានការចរចាជាផ្លូវការសម្រាប់ការបញ្ចប់សង្រ្គាមកូរ៉េនៅក្នុងការធ្វើការទូតនៅថ្ងៃអង្គារទី ១៧ ខែមេសានេះ។ ការកំណត់នូវជំហាននេះគឺជាការបំបែកនូវផ្លូវទល់ច្រកដ៏ធំនៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ហើយលោកប្រធានាធិបតី Trump និយាយថា នេះគឺជាឱកាសដើម្បីដោះស្រាយបញ្ហាក្នុងពិភពលោកមួយដែលស្ថិតនៅក្នុងឧបទ្វីបកូរ៉េនោះ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ស្ថិតនៅរមនីយដ្ឋានក្នុងឆ្នេរដូងរបស់លោកប្រធានាធិបតី Trump ស្ថិតនៅក្នុងរដ្ឋ Florida លោកប្រធានាធិបតីអាមេរិកនិយាយថា កិច្ចប្រជុំកំពូលអន្តរកូរ៉េដ៏កម្ររនេះអាចធ្វើឡើងនៅក្នុងរយៈពេល 10 ថ្ងៃ ហើយវាក៏អាចឈានដល់ការពិភាក្សាអំពីសន្ធិសញ្ញាសន្តិភាពផងដែរ។

លោកថ្លែងថា «ប្រជាជនមិនដឹងថាសង្គ្រាមនៅក្នុងប្រទេសកូរ៉េមិនបានបញ្ចប់។ វាគឺល្អប្រសើរហើយនៅពេលនេះ ហើយពួកគេពិភាក្សាអំពីការបញ្ចប់សង្គ្រាមមួយ»។ កិច្ចចរចារបស់ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូងនឹងចុះហត្ថលេខានៅថ្ងៃទី 27 ខែមេសាខាងមុខនេះ។ មេបញ្ជាការអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងជើងគឺជាហត្ថលេខីនៃកិច្ចព្រមព្រៀងចាស់ដែលមានអាយុកាលជាងពាក់កណ្ដាលសតវត្ស ប៉ុន្តែអ្នកជំនាញភាគច្រើនយល់ស្របថា ប្រទេសកូរ៉េខាងត្បូងទំនងជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ទាប់នេះផងដែរ។ លោក Trump ក៏បញ្ជាក់ផងដែរថា ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងទាក់ទងនៅក្នុង “កម្រិតខ្ពស់បំផុត” ហើយថា “ទីតាំងប្រាំ” ត្រូវគេចាត់ទុកថាជាកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននោះ។

លោកមានប្រសាសន៍ថា “រឿងនោះនឹងកើតឡើងនៅដើមខែមិថុនា ឬមុនពេលនោះ”។ Panmunjom គឺជាទីកន្លែងសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិសញ្ញាកូរ៉េនៅឆ្នាំ 1953 ហើយនឹងជាទីតាំងនៃកិច្ចប្រជុំកំពូលលើកទី 27 រវាងលោកគីម និងប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here