ជនសង្ស័យ Salah Abdeslam ក្នុងការវាយប្រហារនៅទីក្រុងប៉ារីសត្រូវជាប់ពន្ធនាគារនៅប្រទេសបែលហ្ស៊ិក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី23 ខែមេសា ឆ្នាំ2018

លោក Salah Abdeslam ជាជនសង្ស័យតែម្នាក់គត់ដែលនៅរស់រានមានជីវិត បន្ទាប់ពីការវាយប្រហារមួយ នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ត្រូវកាត់ទោសឱ្យជាប់គុក ២០ឆ្នាំនៅប្រទេសបែលហ្ស៊ិកជុំវិញការបាញ់ប្រហារមួយបណ្តាលឱ្យមានការចាប់ខ្លួនគាត់តែម្តង។ លោក Abdeslam វ័យ ២៨ឆ្នាំ និងសហចុងចោទឈ្មោះ Sofien Ayari ត្រូវកាត់ទោសពីបទទាក់ទងនឹងភេរវកម្មដោយការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មផងដែរ។

ចំណែកឯលោក Ayari ក្នុងវ័យ ២៤ឆ្នាំក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ២០ឆ្នាំផងដែរ។ ជនទាំង២នាក់នេះបាញ់ប្រហារមកលើមន្រ្តីដែលចូលវាយឆ្មក់ក្នុងផ្ទះល្វែងមួយនៅទីក្រុងប៊្រុចសែលកាលពីឆ្នាំ ២០១៦។ គាត់ត្រូវឃុំឃាំងនៅក្នុងពន្ធនាគារមួយនៅប្រទេសបារាំង និងប្រឈមមុខនឹងការកាត់ទោសនៅទីនោះលើការវាយប្រហាររបស់ពួកគេនៅទីក្រុងប៉ារីស ។

គាត់បានបដិសេធមិនឆ្លើយសំណួររបស់ចៅក្រមនៅក្នុងការជំនុំជម្រះនៅទីក្រុងព្រុចសែល និងទីបំផុតបដិសេធ មិនចូលសវនាការទៀតផង។ លោក Abdeslam និង Ayari វ័យ ២៤ឆ្នាំស្ថិតនៅក្នុងតុលាការ ខណៈសាលក្រម ត្រូប្រកាសនៅថ្ងៃច័ន្ទនេះ។ ជនទាំង២នាក់ត្រូវព្រះរាជអាជ្ញាស្នើសុំជាប់ពន្ធនាគារអតិបរមា ២០ឆ្នាំផងដែរ។ ចៅក្រមនិយាយថា “គ្មានការសង្ស័យនោះទេ” ថាបុរស ២ នាក់នេះបានចូលរួមជាមួយនឹងក្រុមរ៉ាឌីកាល់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here