សហរដ្ឋអាមេរិក៖ ប៉ូលីសប្រើកាំភ្លើងយ៉ាងរញ៉េរញ៉ៃ ដើម្បីចាប់ខ្លួនបុរសម្នាក់នៅលើរយន្ដហោះនៅក្នុងអាកាសយានដ្ឋានអន្តរជាតិម៉ាយដា

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី23 ខែមេសា ឆ្នាំ2018

បុរសម្នាក់ រងការចោទប្រកាន់ថា បានស្ទាបអ្នកដំណើរម្នាក់ ហើយបដិសេធមិនព្រមចាកចេញពីកៅអីអង្គុយរបស់ខ្លួន និងចាប់បោកជាមួយនឹងប៉ូលិសដែលព្យាយាមចាប់គាត់ចេញពីទីនោះ។

បុរសវ័យ២៨ឆ្នាំម្នាក់ត្រូវបានគេឃុំឃាំងនៅថ្ងៃចន្ទ បន្ទាប់ពីប៉ូលិសប្រើកាំភ្លើងយ៉ាងរញ៉េរញ៉ៃ ដើម្បីចាប់ខ្លួនបុរសនោះ នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បន្ទាប់ពីគាត់បដិសេធមិនផ្លាស់ប្តូរកន្លែងអង្គុយ ខណៈរងការចោទប្រកាន់ថា គាត់បានប៉ះពាល់ស្រ្តីជាអ្នកដំណើរដូចគ្នានោះ ដោយគ្មានការអនុញ្ញាតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិម៉ាយដាក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here