ប្រភពព័ត៌មាន TASS ចុះផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨
នៅថ្ងៃទី ១៤ ខែមេសា សហរដ្ឋអាមេរិកសហការជាមួយចក្រភពអង់គ្លេស និងបារាំងបាញ់ម៉ីស៊ីលលើមូលដ្ឋានយោធា និងលំនៅដ្ឋានរបស់ជនស៊ីវិលក្នុងប្រទេសស៊ីរ៉ី។ ការវាយប្រហារនេះផ្ទុយនឹងច្បាប់អន្ដរជាតិ នេះយោងតាមប្រភពអ្នកជំនាញចិនប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសន្និសីទរវាងប្រទេសរុស្ស៊ី និងចិន។ ឮ
សន្និសីទនោះស្តីពីបញ្ហាប្រឈមលើការអភិវឌ្ឍសហសម័យរៀបចំដោយក្លឹបពិភាក្សាអន្តរជាតិ Valdai និងសកលវិទ្យាល័យចិនភាគខាងកើតក្រុងសៀងហៃ។ អ្នកជំនាញចិនបានបន្ថែមថា ការវាយប្រហារយោធានេះ មិនទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះវាមិនស្របតាមលំដាប់ពិភពលោកនាពេលបច្ចុប្បន្ន ព្រោះវាជាសកម្មភាពឯកតោភាគី ។
លោក Wang Haiyun ធ្វើការកត់សម្គាល់ឃើញថា ការវាយប្រហារផ្លូវអាកាសបែបនេះគ្មានមូលដ្ឋានទេ ពួកគេអនុវត្តការវាយប្រហារក្រោមរូបភាពមិនច្បាស់លាស់ហើយលោកបន្ថែមថាវាជា ឧទាហរណ៍មួយនៃសេចក្តីប្រាថ្នាដែលមានឥទ្ធិពល។ អ្នកជំនាញសង្កត់ធ្ងន់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរីគ្មានហេតុផលអ្វីដែលប្រើអាវុធគីមីទេ ចាប់តាំងពីពួកគេទទួលជោគជ័យ ក្នុងការរំដោះតំបន់ Ghouta ភាគខាងកើតពីពួកសកម្មប្រយុទ្ធ។
អំពីការវាយប្រហារម៉ីស៊ីលលើប្រទេសស៊ីរ៉ី
នៅថ្ងៃទី ១៤ ខែមេសា សហរដ្ឋអាមេរិក សហការជាមួយចក្រភពអង់គ្លេស និងប្រទេសបារាំង ធ្វើការវាយប្រហារលើយោធាស៊ី និងជនស៊ីវិលក្នុងប្រទេសស៊ីរ៉ី។ យោងតាមប្រភពក្រសួងព័ត៌ការពារជាតិរបស់ប្រទេសរុស្ស៊ីបង្ហាញថា ប្រព័ន្ធការពារអាកាសរបស់ប្រទេសរុស៊ីបាញ់ទំលាក់ម៉ីស៊ីល ចំនួន ៧១ គ្រាប់ ក្នុងចំណោមគ្រាប់ម៉ីស៊ីលសរុប ១០៣។
ក្រុង Washington London និង Paris អះអាងថា ការវាប្រហារនេះជាការឆ្លើយតបទៅនឹងការវាយ ប្រហារអាវុធគីមី ដែលកើតឡើងក្នុងប្រទេសស៊ីរ៉ី នៅក្រុង Douma ដែលហេតុការណ៍នេះកើត ឡើងនៅថ្ងៃទី ០៧ ខែមេសា។ របាយការណ៍អំពីឧបទ្ទវហេតុនេះមានការរីករាលដាលដោយ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនរួមទាំងអង្គការ White Helmets ។ ក្រសួងការបរទេសរុស្ស៊ី រិះគន់ការចោទប្រកាន់ទាំងនោះថាជារឿងក្លែងក្លាយខណៈ ដែលក្រសួងការពារប្រទេសរុស្ស៊ី ចង្អុលបង្ហាញថា អង្គការ White Helmets ត្រូវគេស្គាល់ដោយសារតែការផ្សព្វផ្សាយព័ត៌មាន ប្រឌិត។
នៅថ្ងៃទី ០៩ ខែមេសា មន្រ្តីពីមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជំទាស់នៅប្រទេសស៊ីរីធ្វើទស្សនកិច្ចនៅក្រុង Douma ប៉ុន្តែពុំបានរកឃើញស្នាមដានការប្រើប្រាស់អាវុធគីមីណាមួយ ឡើយ។ នៅថ្ងៃទី ១០ ខែមេសា គេធ្វើការសម្រេចចិត្តមួយដោយអ្នកជំនាញរបស់អង្គភាព OPCW ទៅកាន់រដ្ឋ Douma ដើម្បីវាយតម្លៃស្ថានភាពនៅលើដីនិងប្រមូលព័ត៌មានអំពីឧប្បត្តិហេតុគីមីដែលរងការចោទប្រកាន់៕