ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី26 ខែមេសា ឆ្នាំ2018
បុរសម្នាក់វាយប្រហារលោកឪពុកម្នាក់ក្នុងអំឡុងពេលជម្លោះមានវាយតប់គ្នាមួយនៅកណ្តាលនៅទីក្រុង បុរសរូបនេះត្រូវជាប់គុក ដោយសារការសម្លាប់មិនសមហេតុផលមួយផងដែរ។ កាលពីពេលមុននេះ លោក Richard វាយប្រហារចុងក្រោយ ទៅលើលោក Oliver Falivena វ័យ ២២ ឆ្នាំនៅផ្សារមួយនៅទីក្រុង Derby កាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅ។
ក្រុមប៉ូលិសនិយាយថា លោក Falivena ក៏រងរបួសខួរក្បាលបន្ទាប់ពីការដួលទៅដី និងវាយក្បាលថែមទៀតផង ខណៈដែលកំពុងឈ្លោះគ្នា។ ក្រោយមកបុរសនៅក្នុងវ័យ ៣២ឆ្នាំ ត្រូវផ្តន្ទាទោសពីបទមនុស្សឃាត និងត្រូវជាប់គុករយៈពេល ៣ឆ្នាំផងដែរ។
ប៉ូលិសនិយាយ ចុងចោទដែលមកពីផ្លូវ Bridgeside ទីប្រជុំជនស្ពូដុនអះអាងថា គាត់គ្រាន់ធ្វើសកម្មភាព នៅក្នុងការការពារខ្លួនឯងតែប៉ុណ្ណោះ។ ប៉ុន្តែជុំវិញរឿងនេះត្រូវបដិសេធដោយចៅក្រមនៅតុលាការ Derby Crown Court ផងដែរ។ លោក Falivena ស្លាប់នៅក្នុងមន្ទីរពេទ្យ ប្រហែលមួយសប្តាហ៍ក្រោយបន្ទាប់ពីការវាយប្រហារនេះ ហើយលោកក៏ទិញផ្ទះថ្មីមួយជាមួយដៃគូរបស់គាត់គឺលោកស្រី Sophie ជាមួយនឹងកូនស្រី អាយុ៣ឆ្នាំផងដែរ៕
