អ្នកការទូតជាន់ខ្ពស់ប្រទេសចិនជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅទីក្រុង Pyongyang

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៨

អ្នកជំនាញការទូតកំពូលរបស់រដ្ឋាភិបាលចិនលោក Wang Yi  ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un  នេះយោងតាមប្រភពរដ្ឋមន្រ្តីក្រសួងការបរទេសចិនមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍។ លោក Wang ធ្វើដំណើរទៅកាន់ទីក្រុង Pyongyang នេះយោងតាមប្រភពសេចក្តីរាយការណ៍ពី  Reuters ។

ទីក្រុងប៉េកាំងមានឆន្ទៈបន្តតួនាទីដោយភាពវិជ្ជមាន​ដើម្បីស្វែង​រកដំណោះស្រាយនយោបាយសម្រាប់ឧបទ្វីបកូរ៉េ នេះបើយោងតាមប្រសាសន៍ របស់លោក Wang ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោក​ Ri Yong-ho ។ ប្រទេសចិន​​ គឺជាអ្នកគាំទ្រផ្នែកសេដ្ឋកិច្ច និងជាអ្នកការទូតដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង។

ទោះជា​យ៉ាងណាក៏ដោយ ក្រុងប៉េកាំងស្វាគមន៍ចំពោះការផ្លាស់ប្តូររបស់ទីក្រុង Pyongyang ដើម្បីរឹតបណ្តឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នៅថ្ងៃពុធ  លោក Wang ផ្តល់ការអបអរសាទររបស់គាត់ជូនរដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងជើង ចំពោះកិច្ចប្រជុំប្រកបដោយភាពជោគជ័យរវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង។​ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងដល់ការប្តេជ្ញាចិត្តរបស់ក្រុង Pyongyang ចំពោះការលុប បំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here