ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៨
ប្រធានាធិបតីបារាំងលោក Emmanuel Macron ព្រមានថានឹងអាចមានសង្គ្រាមកើតឡើងប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ដែលប្រទេសអ៊ីរ៉ង់យល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ យើងនឹងបើកប្រអប់ Pandora ហើយនឹងអាចមានសង្រ្គាមកើតឡើងនេះបើយោងតាមប្រសាសន៍របស់លោក Macron ប្រាប់ទស្សនាវដ្តីប្រចាំសប្តាហ៍របស់អាឡឺម៉ង់ Der Spiegel។ លោកបានបន្ថែមថាលោកមិនគិតថាលោក ដូណាល់ ត្រាំ ចង់បានសង្រ្គាមនោះទេ។ លោក ត្រាំ ត្រូវគេកំណត់ឲ្យសម្រេចចិត្តត្រឹមថ្ងៃទី១២ ខែឧសភា ថាតើត្រូវដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រទេសអ៊ីរ៉ង់ឬយ៉ាងណា។ លោក ត្រាំ បានបញ្ជាក់រួចរាល់ហើយក្រៅពីសម្រេចចិត្តដកខ្លួនចេញ ប៉ុន្តែអ្វីដែលលោកនឹងធ្វើយ៉ាងណាឲ្យប្រាកដនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីសេតវិមាន២នាក់ និងប្រភពដែលដឹងពីការពិភាក្សាផ្ទៃក្នុងរបស់រដ្ឋបាល និយាយនៅថ្ងៃទី០២ ខែឧសភា។ លោក ត្រាំ នៅតែអាចរកវិធីដើម្បីបន្តក្នុងកិច្ចព្រមព្រៀងរវាងសាធារណរដ្ឋអ៊ីស្លាម និងប្រទេសមហាអំណាចទាំង៦គឺចក្រភពអង់គ្លេស ចិន បារាំង អាឡឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ លោក Macron ជំរុញឱ្យលោក ត្រាំ កុំដកខ្លួនចេញនៅពេលដែលលោកជួបប្រធានាធិបតីរូបនេះ នៅក្រុងវ៉ាស៊ីនតោននៅចុងខែមុន។ ប្រទេសអង់គ្លេស បារាំង និងអាឡឺម៉ង់ នៅតែប្តេជ្ញាក្នុងកិច្ចប្រឹងប្រែងដើម្បីរក្សាទីក្រុងវ៉ាស៊ីនតោនឲ្យនៅបន្តក្នុងកិច្ចព្រមព្រៀងដើម្បីបើកកិច្ចពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ សកម្មភាពនុយក្លេអ៊ែរនោះជាសកម្មភាពសម្រាប់ឆ្នាំ២០២៥៕
