ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៨
នៅថ្ងៃអង្គារប៉ូលិសស៊ីរីពង្រាយគ្នានៅសង្កាត់បែកបាក់មួយភាគខាងត្បូងក្រុង Damascus នេះយោងតាមប្រភពព័តមាន AFP ។ ការផ្លាស់ប្តូរនេះកើតឡើងមួយថ្ងៃក្រោយពីរដ្ឋាភិបាល ដណ្តើមបានតំបន់នោះពីរដ្ឋឥស្លាម (IS ISIS) ។
នៅថ្ងៃចន្ទ រដ្ឋាភិបាលរឹបអូសយកជំរុំប៉ាឡេ ស្ទីន Yarmuk និងសង្កាត់ក្បែរៗដូចជា Tadamun និង al-Hajar al-Aswad និងដាក់ ក្រុង Damascus ក្រោមការគ្រប់គ្រងរបស់ខ្លួនលើកដំបូងនៅឆ្នាំ ២០១២។ នៅថ្ងៃពុធ អង្គភាព ប៉ូលិសចូលដល់តំបន់ Yarmuk និង al-Hajar al-Aswad និងបោះទង់ជាតិស៊ីរីពីរនៅទីនោះ នេះយោងតាមប្រភពព័ត៌មានពីទូរទស្សន៍រដ្ឋចុះផ្សាយនៅថ្ងៃអង្គារ។
អង្គភាពពិសេស ត្រូវពង្រាយទូទាំងជំរុំដើម្បីជួយជនស៊ីវិល និងការពារទ្រព្យសម្បត្តិរបស់ពួកគេនេះយោងតាមប្រភពពីមន្រ្តីម្នាក់ដែលត្រូវគេសម្ភាសនៅវិទ្យុរដ្ឋ។ សង្កាត់ Yarmuk, al-Hajar al-Aswad និងសង្កាត់ Tadamun នៅក្បែរនោះស្ថិតក្នុងបន្ទាត់ភាគខាងត្បូងក្រុង Damascus ដែលគេច ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំ៕