មានការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ និងរងរបួស១៥នាក់នៅក្នុងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

បើយោងតាមសេវាសន្តិសុខក្នុងតំបន់ឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ត្រូវសម្លាប់ និង១៥នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតមួយនៅរដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះនៅសង្កាត់Shula ភាគពាយ័ព្យនៃទីក្រុង ដែលជាកន្លែងពួកស៊ីអ៊ីតរស់នៅច្រើន។ មជ្ឈមណ្ឌលសន្តិសុខជាតិអ៊ីរ៉ាក់និយាយថា ក្រុមអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះខ្លួនឯងបន្ទាប់ពីត្រូវកងកម្លាំងសន្តិសុខចូលទៅជិតឧទ្យានក្នុងតំបន់។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះភ្លាមៗទេ។

ពួករដ្ឋអ៊ីស្លាម(ISIS/ISIL) ដែលជាក្រុមភេរវករស៊ុននីបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារស្រដៀងគ្នានៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីអតីតកាល ដែលភាគច្រើនសំដៅទៅលើពួកមូស៊្លីមShia។ កាលពីដើមខែឧសភាវានិយាយថា ខ្លួនសម្លាប់មនុស្ស ២២នាក់នៅក្នុងការវាយប្រហារដោយកាំភ្លើងនៅតំបន់Tarmiya​ ភាគខាងជើងនៃរដ្ឋធានីបាកដាដ។

ប្រទេសអ៊ីរ៉ាក់ប្រកាសពីជ័យជម្នះលើរដ្ឋអ៊ីស្លាមនៅខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីមានការវាយរំដោះទឹកដីមួយភាគធំពីពួកភេរវករ។ ទោះជាយ៉ាងណា ពួកក្រុមភេរវករនៅតំបន់ដាច់ស្រយាលនៅតែបន្តវាយប្រហារក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here