ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៨
យោងតាមរបាយការណ៍រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសយុទ្ធសាស្រ្តប្រឆាំងភេរវកម្មថ្មីមួយកាលពីថ្ងៃចន្ទនេះ។ គួររំលឹកផងដែរថាច្បាប់នេះធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញក្រោយពេលចក្រភពអង់គ្លេសរងនូវការវាយប្រហារភេរវកម្មចំនួន៥លើកកាលពីឆ្នាំមុន ហើយយុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថានឹងបង្កើតផែនការឡើងដើម្បីកែលម្អការប្រើប្រាស់ទិន្នន័យដោយប៉ូលីស និងក្រុម MI5 ផងដែរ។ សូមបញ្ជាក់ផងដែរថាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍សុវត្ថិភាព និងភាពរឹងមាំរបស់សមាគមមូលដ្ឋានលោក Simon Blackburn បានគាំទ្រគំនិតនៃការចែករំលែកទិន្នន័យ ហើយរដ្ឋមន្ត្រីសន្តិសុខលោក Ben Wallace ក៏បាននិយាយថាព័ត៌មាននឹងត្រូវបានផ្សព្វផ្សាយនៅកន្លែងណាដែលសមស្រប និងចាំបាច់ផងដែរ៕
