ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
នាយករដ្ឋមន្ត្រីថ្មីប្រទេសអ៊ីតាលីលោក Giuseppe Conte អះអាងថាទីក្រុងម៉ូស្គូ មានសារៈសំខាន់ក្នុងការដោះស្រាយភាពជាប់គាំងវិបត្ដិអន្តរជាតិ។ លោកអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចស្វែងរកការពិភាក្សាជាមួយប្រទេសរុស្ស៊ីជំនួសឱ្យការសម្ពាយអម្រែក។
លោក Conte ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថាបើគ្មានការចូលរួមពីប្រទេសរុស្ស៊ីទេ វាពិតជាមានការលំបាកក្នុងការដោះស្រាយវិបត្តិយូរអង្វែងសម្រាប់ពិភពលោក។ លោកគាំទ្រវិធីសាស្ត្រទ្វេរដងរបស់ណាតូចំពោះទីក្រុងម៉ូស្គូដោយមានទាំង ស្មារតីការពារ និងការរក្សាកិច្ចសន្ទនា។
ប្រទេសរុស្ស៊ីដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក នាយករដ្ឋមន្ត្រីអ៊ីតាលីអំពាវនាវចំពោះសមាជិកប្រទេសចូលរួមក្នុងកិច្ចចរចាឱ្យមានប្រសិទ្ធភាពបន្ថែមជាមួយក្រុងម៉ូស្គូ ដើម្បីជៀសវាងការយល់ច្រឡំ និងបញ្ហាគ្រោះថ្នាក់កើនឡើង។លោក Conte ចូលកាន់តំណែងនៅថ្ងៃទី០១ ខែមិថុនា ជាអ្នកមានទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី និងបោះបង់ចោលគោលនយោបាយដាក់ទណ្ឌកម្ម។
