ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
យោងតាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថាមានបុរសម្នាក់ត្រូវចោទប្រកាន់ពីបទរក្សាកំណត់ហេតុប្រចាំថ្ងៃរបស់លោកដែលមានការណែនាំពីរបៀបបង្កើតគ្រាប់បែកដៃ និងគ្រាប់បែកបំពង់ ប៉ុន្តែលោកអះអាងថាមិនមានទោសទៅនឹងអំពើភេរវកម្មនោះទេ។
លោក Shane Fletcher មានអាយុ២០ឆ្នាំ មកពីតំបន់មហាវិថី Wastwater ក្នុងទីក្រុង Workington រដ្ឋ Cumbria លេចមុខនៅឯតុលាការទីក្រុង Manchester Crown។
គាត់ត្រូវចោទប្រកាន់ពីបទល្មើស២ករណី នៅក្រោមច្បាប់ភេរវកម្ម ដោយចោទប្រកាន់ថា មានព័ត៌មានក្នុងគោលបំណងភេរវកម្ម។ សូមបញ្ជាក់ផងដែរថា លោក Fletcher ត្រូវគេបញ្ជូនទៅឃុំឃាំងមុនការកាត់ក្តីនាខែកញ្ញាខាងមុខនេះ៕
