យោធារុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលមិនស្គាល់អត្តសញ្ញាណនៅជិតមូលដ្ឋានទ័ពអាកាស Khmeimim ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី  RT ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា  យន្តហោះគ្មានមនុស្សបើកដែលមិនស្គាល់អត្តសញ្ញាណមួយក្រុមត្រូវបាញ់ទម្លាក់ដោយអង្គភាពការពារអាកាសរុស្ស៊ីនៅក្បែរមូលដ្ឋានទ័ពអាកាស Khmeimim ក្នុងប្រទេសស៊ីរី។ គ្មានការខូចខាតដល់កន្លែងនោះទេ។

អាជ្ញាធរមូលដ្ឋានទ័ពនិយាយថា មូលដ្ឋានយោធាចាប់បានសញ្ញាណវត្ថុដែលហោះនៅភាគអាគ្នេយ៍ពីកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា “ត្រូវបំផ្លាញពីដែនអាកាសទាំងអស់”។ ទោះយ៉ាងណា ខាងយោធាមិនបានបញ្ជាក់ប្រាប់ឈ្មោះប្រព័ន្ធការពារដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAVs)។

នេះមិនមែនជាលើកទីមួយដែលមូលដ្ឋានទ័ពអាកាស Khmeimim មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃកំពង់ផែ Latakia ត្រូវរងការវាយប្រហារគោលដៅដោយយន្តហោះគ្មានមនុស្សបើកនៅឆ្នាំនេះ។ នៅក្នុងខែឧសភា ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អង្គភាពរបស់ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សជិះក្បែរបរិវេណយោធា។

ប៉ុន្តែការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋាន Khmeimim ចាប់ផ្តើមកាលពីខែមករា ដោយមានយន្តហោះគ្មានមនុស្សបើកយ៉ាងតិច១០គ្រឿង។ យន្តហោះ៣ទៀតបាញ់តម្រង់ទិសដៅខាងដឹកជញ្ជូនផ្លូវសមុទ្ររបស់រុស្ស៊ីនៅទីក្រុង Tartus។ យន្តហោះដែលឈ្លានពានត្រូវបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាសរុស្ស៊ី Pantsir-S1។ ប្រព័ន្ធវិទ្យុអេឡិចត្រូនិចក៏បានគ្រប់គ្រងលើប្រតិបត្តិការរបស់យន្តហោះគ្មានមនុស្សដទៃផ្សេងទៀតផងដែរ។ បន្ទាប់ពីត្រួតពិនិត្យមើលតាមឧបករណ៍ និងការប្រមូលទិន្នន័យ​ រុស្ស៊ីបានកំណត់ថាការវាយប្រហារពីខែមករាផ្តើមចេញពីតំបន់ក្បែរទីក្រុង Idlib គ្រប់គ្រងដោយកងកម្លាំងឧទ្ទាមជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here